Entertainmaint

មួយ​ម៉ឺន​ហេតុ​ផល


មួយ​ម៉ឺន​ហេតុ​ផល
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ផលិត​កម្មៈ រស្មី​ហង្ស​មាស

 

១. ទោះ​បី​ជា​បង​លើក​ហេតុ​ផល មួយ​ម៉ឺន​ហេតុ​ផល​ ក៏​និមល​មិន​យល់​ចិន្តា​ស្រពោន
ការ​សម្រេច​ចិត្ត​របស់​អូន ដូច​កាំ​បិត​ចាក់​ដោត​ពេញ​ដើម​ទ្រូង​ឈឺ​ចាប់​ពេក​ក្រៃ
អូន​ប្រាប់​ថា​ស្នេហ៍​អស់​និស្ស័យ តើ​ហេតុ​អ្វី ហេតុ​អ្វី​ទៅ ?

២. មិន​គួរ​ទេ មាស​មេ មិន​គួរឲ្យ​ជឿ​សោះ ថា​ពាក្យ​គ្រោត​គ្រាត​ទាំង​អស់​ចេញ​ពី​មាត់​ស្រី
បបូរ​មាត់​ដ៏​ល្អ​ប្រពៃ ធ្លាប់​​បំពេរ​លួង​លោម​ហរទ័យ​គួរ​ឲ្យ​ស្ដាប់​ណាស់​ពៅ
ហេតុ​អ្វី​​ពាក្យ ព្រាត់​ប្រាស់​អាស្រូវ ម្ដេច​អូន​ត្រូវ​ហ៊ាន​ពោល​ហ៊ានវាចារ ?

បន្ទរ​១: បើ​សិន​អូន​​អាច​ព្រម​ទទួល​យក​នូវ​ហេតុ​ផល ម្លេះ​អូន​យល់​ពី​ចិន្ដា
ចុក​ចាប់​កក​ឈាម ស្ទើរ​តែ​ក្ស័យ​សង្ខារ ស្រក់​ទឹក​នេត្រា បង​ដឹង​ថា​អស់​ខ្លឹម​សារ​ចំពោះ​អូន​ទៀត

បន្ទរ​២: ពាក្យ​ពេជ្រ​ម៉ឺន​សែន​ កក​ណែន​ពេញ​ក្នុង​ទ្រូង​រៀម​រា មិន​អាច​ហារ​ស្ដី​រៀប​រាប់
ដល់​ទី​បំផុត​ស្រលាញ់​ក្លាយ​ជា​ស្អប់ ដល់​ទី​បញ្ចប់​​ស្នេហ៍​ត្រូវ​ចប់ក្រោម​ចិត្ត​ក្បត់​កំណត់​សាវា សាវា​… ។

ច័ន្ទ​ចរ​ចែង​ចិត្ត


ផលិតកម្ម:HM

ច្រៀងដោយ:ព្រាប​សុវត្ថិ

១. ច័ន្ទ​ចរ​លីលា ខ្ពស់​កប់​វេហា​មាន​តែ​មួយ
ហេតុ​អ្វី​យប់​នេះ​ខ្ញុំ​រែង​ព្រួយ រលេះ​រលួយ​ព្រួយ​តែ​ម្នាក់​ឯង
បេះដូង​ស្ងាត់​ស្ងប់​ ឥឡូវ​ត្រលប់​ខ្វាយ​ខ្វល់​មិន​លែង
ទន្ទេញ​​សួរ​​សាក​ខ្លួន​ឯង ចំបែង​ព្រោះ​តែ​នរណា ។

២. មេឃា​ល្វឹង​ល្វើយ មាន​តែ​អ្នក​ហើយ​ទើប​យល់​បាន
យល់​ពី​បេះដូង​ធ្លាប់​សុខ​សាន្ត ជ្រុល​ជ្រួស​ចូល​ដាន​ទំនាយ​ស្នេហា
ចិត្ត​ចេះ​ច្រណែន ចេះ​លួច​ប្រច័ណ្ឌ​ប្លែក​ខុស​ធម្មតា
បាន​គយ​គន់​ដួង​ច័ន្ទ​ថ្លា ច័ន្ទ​ថ្លា​ចរ​ចែង​ចិត្ត​ស្នេហ៍ ។

បន្ទរៈ ច័ន្ទ​ចរ​ចែង​ចិត្ត ចែង​ចិត្ត​ផ្ដួច​ផ្ដើម​ស្នេហា
ភ័ក្ត្រ​ស្រស់​កន្និដ្ឋា ចិត្ត​រៀម​ក្រំ​ក្រៀម​ប្រួល​ប្រែ
ប្រាណ​ទាប​ហៀប​​តោង ដៃ​ខ្លី​ឈូង​ប៉ង​ស្នេហ៍
បេះដូង​ទំនេរ សុំ​ផ្សង​ស្នេហ៍​នឹង​ថ្លៃ ។

៣. ច័ន្ទ​ចរ​គ្រឿន​ៗ ហាក់​ដូច​ជួយ​តឿន​បេះដូង​បង
ខំ​ច្រៀង​ផ្គាប់​ចិត្ត ស្រស់​ទង​វង រាយ​ទំនុក​ចង​បេះដូង​ពិសី
ផ្កាយ​រះ​ពេញ​មេឃ សូម​អ្នក​កុំ​ជ្រែក​បំបែក​រូប​ស្រី
ស្នេហ៍​ដំបូង​ខ្ញុំ​ហ៊ាន​ក្ស័យ ស៊ូ​ក្ស័យ​ព្រោះ​ស្នេហ៍​ស្រី​ហើយ ។

 ក្តីស្នេហ៍មិនព្រាត់


ព្រះចន្ទ 



 

បទៈ ចន្ទ
ច្រៀង​ដោយៈ ឱក សុគន្ធកញ្ញា, ឃុំ ប៉ុណ្ណាដែត

 

(កញ្ញា) ទោះស្នេហ៍បានជួបតែពេលរាត្រី ក៏ស្នេហ៍ពិសី

១. (ដែត) ឃើញដួងចន្ទរះខ្ពស់ហួសឆ្ងាយវេហាស៍
ហត្ថាបងខ្លី ស្រមៃឈោងចាប់ មិនដល់
យប់ស្ងាត់ យាងទៅកើតក្ដីអំពល់
ចិត្តបងសោកសល់ ខ្លាចចន្ទមិនប្រណី។

២. (ដែត) ចន្ទដូចអូន ស្ងួនល្អលើសស្រីលោកា
ឯបងនេះណា បីដូចទន្សាយឆ្ងាយក្រៃ
រង់ចាំថ្ងៃចន្ទរះពេញបូរមី
បំភ្លឺលោកីយ៍ ជំនួសសែងសូរិយា។

៣. (រូម) ចន្ទ! អើយចន្ទ! កុំចោលវេហាស៍
ស្រក់ទឹកនេត្រា បើវាសនាឆ្ងាយចន្ទថ្លៃ
អ្នករះសែនខ្ពស់ លើនភាល័យ
មិនដឹងថាថ្ងៃ ណាថ្លៃមេត្តាដល់ប្រុស។

៤. (ដែត) គង់មានថ្ងៃដែលចន្ទនឹងចាកចេញទៅ
តែចិត្តបងនៅចងចាំមិនប្រែពីថ្លៃ
ទោះស្នេហ៍បានជួបតែពេលរាត្រី
ក៏ស្នេហ៍ពិសី ស្នេហ៍លុះជីវិតសូន្យ។

ភ្លេងរួចច្រៀងវគ្គទីបី និង ទីបួនឡើងវិញ។

បញ្ចប់. (រួម) ទោះស្នេហ៍បានជួបតែពេលរាត្រី
ក៏ស្នេហ៍ពិសី ស្នេហ៍លុះជីវិតសូន្យ។

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




តាមដាន

Get every new post delivered to your Inbox.